ម៉ូឌុលនេះជាចំណុចចាប់ផ្តើមសម្រាប់អ្នកសិក្សាដែលចង់យលដឹងអំពី AI ក្នុងរបៀបសាមញ្ញ និងងាយស្រួលប្រើប្រាស់។ វាណែនាំអំពី អ្វីគឺជា AI ប្រភេទផ្សេងៗនៃ AI និងរបៀបដែលវាអាចអនុវត្តបាននៅក្នុងមុខងារអាជីវកម្មសំខាន់ៗ ដូចជា ទីផ្សារ ការលក់ សេវាកម្មអតិថិជន ហិរញ្ញវត្ថុ និងប្រតិបត្តិការ។
អ្នកសិក្សានឹងស្វែងយល់តាមរយៈឧទាហរណ៍អាជីវកម្មជាក់ស្តែង និងទទួលបានបទពិសោធន៍អនុវត្តAI ដោយផ្ទាល់ តាមរយៈ Prompt Engineering ដោយប្រើម៉ូដែល PRIME។ វាអាចឲ្យអ្នកសិក្សាបង្កើតសេចក្តីណែនាំច្បាស់លាស់ និងផ្តោតលើគោលដៅ ដើម្បីឲ្យ AI អាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព និងយកទៅប្រើក្នុងការងារផ្ទាល់របស់ខ្លួន។
ម៉ូឌុលនេះសមស្របសម្រាប់អ្នកសិក្សាដែលថ្មីចំពោះ AI និងចង់បានការណែនាំដែលច្បាស់លាស់ មានរចនាសម្ព័ន្ធ និងយល់ដឹងជាក់ស្តែងអំពីរបៀបដែល AI អាចបង្កើតគុណតម្លៃសម្រាប់អាជីវកម្ម។

លទ្ធផលនៃការសិក្សាជាក់ស្តែង

  • សមត្ថភាពបង្កើត prompt AI ប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រាស់ម៉ូដែល PRIME (គោលបំណង, តួនាទី, ការណែនាំ, របៀបរបប, ការខិតខំប្រឹងប្រែង) 
  • អភិវឌ្ឍ prompt AI ដែលមានប្រសិទ្ធភាព និងអាចប្រើប្រាស់បានចំនួន 1 

សម្ភារៈវគ្គសិក្សា

Prompt AI ឥតគិតថ្លៃចំនួន 400 (AI Prompt Library) ជាភាសាខ្មែរ និងភាសាអង់គ្លេស

Current Status

Not Enrolled

Price

Free

Get Started