ឈប់ចំណាយពេលធ្វើការងារគ្រប់យ៉ាងដោយដៃទៀតទៅ — ប្រើប្រាស់ AI ដើម្បីជួយសម្រួល និងអនុវត្តការងាររបស់អ្នកឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ចាប់ពីថ្ងៃនេះតទៅ។
សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសហគ្រាសជាច្រើននៅតែប្រឈមមុខនឹងឧបសគ្គក្នុងការទទួលយក និងប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗ។
ដើម្បីដោះស្រាយបញ្ហានេះ ASEAN Foundation បានបង្កើតកម្មវិធី AI ដើម្បីភាពរីកចម្រើននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងតំបន់អាស៊ាន(AIM ASEAN) ក្រោមគម្រោង AI Opportunity Fund: Asia Pacific ដោយសហការជាមួយ AVPN និងមានការគាំទ្រពី Google.org និង Asian Development Bank (ADB) ដើម្បីជួយឲ្យសហគ្រាស MSMEs អាចទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានកាន់តែមានប្រសិទ្ធភាព តាមរយៈការផ្តល់ជំនាញចាំបាច់ដល់ម្ចាស់អាជីវកម្ម ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកសាងប្រព័ន្ធបណ្តុះបណ្តាល AI ប្រកបដោយចីរភាព ដើម្បីបង្កើនប្រសិទ្ធភាព ការប្រកួតប្រជែង និងភាពធន់របស់អាជីវកម្ម។
វគ្គសិក្សានេះត្រូវបានរៀបចំឡើង ដើម្បីជួយសហគ្រិនឲ្យយល់ដឹង និងអនុវត្ត AI ក្នុងបរិបទអាជីវកម្មជាក់ស្តែង។ វាគ្របដណ្តប់លើគោលគំនិតមូលដ្ឋាន ជំហាននៃការអនុវត្តជាបន្តបន្ទាប់ ការប្រើប្រាស់ AI ប្រកបដោយសីលធម៌ និងការគ្រប់គ្រងទិន្នន័យ មនុស្ស និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រការរីកចម្រើនអាជីវកម្មប្រកបដោយចីរភាព។
យល់ដឹងពីមូលដ្ឋានគ្រឹះនៃ AI និងសារៈសំខាន់របស់វាសម្រាប់ការអនុវត្តក្នុងអាជីវកម្ម។ ចូលប្រើសំណុំ prompt ដែលបានរៀបចំរួចចំនួន 400 សម្រាប់ប្រើប្រាស់ភ្លាមៗ ដែលត្រូវបានរចនាឡើងសម្រាប់សហគ្រាស MSMEs ដើម្បីអនុវត្តក្នុងស្ថានភាពជាក់ស្តែង។
លទ្ធផលសិក្សាជាក់ស្តែង
• សមត្ថភាពក្នុងការបង្កើត ឃ្លាបញ្ជា (Prompt) AI ប្រកបដោយប្រសិទ្ធភាព ដោយប្រើប្ញ្ហា PRIME Model (គោលបំណង, តួនាទី, ការណែនាំ, របៀបរបប, និង ការខិតខំប្រឹងប្រែង)
• បង្កើត ឃ្លាបញ្ជា AI ចំនួន ១ ដែលមានមុខងារច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់
ឯកសារ មេរៀន៖
បណ្ណាល័យ ឃ្លាបញ្ជា AI ចំនួន ៤០០ (ឃ្លាបញ្ជា AI ជាភាសាខ្មែរ និងអង់គ្លេស)
មេរៀននេះគឺជាចំណុចចាប់ផ្តើមសម្រាប់អ្នកសិក្សាដែលចង់ស្វែងយល់អំពី AI តាមរបៀបងាយៗ និងឆាប់យល់។ វាណែនាំអំពីអ្វីទៅជា AI, ប្រភេទផ្សេងៗនៃ AI និងរបៀបដែលវាអាចត្រូវបានអនុវត្តនៅក្នុងមុខងារអាជីវកម្មសំខាន់ៗ ដូចជា៖ ទីផ្សារ, ការលក់, សេវាកម្មអតិថិជន, ហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម។
អ្នកសិក្សានឹងបានស្វែងយល់អំពីឧទាហរណ៍ជាក់ស្តែងក្នុងពិភពអាជីវកម្ម និងទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការប្រើប្រាស់ AI តាមរយៈបច្ចេកទេស Prompt Engineering ដោយប្រើប្ញ្ហា PRIME Model។ បច្ចេកទេសនេះអនុញ្ញាតឱ្យអ្នកសិក្សាផ្តល់ការណែនាំដល់ AI បានយ៉ាងច្បាស់លាស់ និងមានគោលដៅជាក់លាក់ ដើម្បីយកទៅអនុវត្តផ្ទាល់នៅក្នុងការងាររបស់ខ្លួន។
មេរៀននេះគឺស័ក្តិសមបំផុតសម្រាប់អ្នកដែលទើបចាប់ផ្តើមសិក្សា AI ដែលចង់បានការណែនាំដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងការយល់ដឹងជាក់ស្តែងអំពីរបៀបដែល AI អាចផ្តល់តម្លៃពិតប្រាកដដល់អាជីវកម្ម។
រៀនអំពីវិធីសាស្រ្ត ៥ ជំហាន ក្នុងការអនុវត្ត AI ជាមួយនឹងការចូលប្រើប្រាស់ឧបករណ៍ AI ជាង 100 ប្រភេទ
លទ្ធផលសិក្សាជាក់ស្តែង
• ការបំពេញតារាងត្រួតពិនិត្យលទ្ធភាព (Feasibility Checklist) សម្រាប់ការត្រៀមខ្លួនប្រើប្រាស់ AI
• ការវាយតម្លៃលើយុទ្ធសាស្ត្រទទួលយកបច្ចេកវិទ្យា (បង្កើតដោយខ្លួនឯង vs ការទិញគេប្រើ vs ការសហការជាមួយដៃគូ)
• ការអភិវឌ្ឍគម្រោងសាកល្បង ឬ ផែនការគំរូដំបូង (Pilot Project/Prototype Plan)
ឯកសារ មេរៀន
មេរៀននេះនឹងនាំអ្នកសិក្សាទៅកាន់ជំហានដ៏សំខាន់បន្ទាប់ — នោះគឺការផ្លាស់ប្តូរ AI ពីគោលការណ៍ដែលគួរឱ្យចាប់អារម្មណ៍ ឱ្យទៅជាយុទ្ធសាស្ត្រអាជីវកម្មដែលអាចយកទៅអនុវត្តបានជាក់ស្តែង។
ខ្លឹមសារមេរៀននេះគ្របដណ្តប់លើគ្រប់ចំណុចទាំងអស់ ចាប់តាំងពីការវាយតម្លៃថាតើបញ្ហាប្រឈមក្នុងអាជីវកម្មស័ក្តិសមនឹងការប្រើប្រាស់ AI ដែរឬទេ, ការកំណត់គោលដៅឱ្យបានច្បាស់លាស់, ការវាយតម្លៃលើភាពរួចរាល់នៃទិន្នន័យ រហូតដល់ការជ្រើសរើសវិធីសាស្ត្រដែលត្រឹមត្រូវ — មិនថាជាការបង្កើតឡើងដោយខ្លួនឯង ការទិញឧបករណ៍មកប្រើប្រាស់ ការប្រើប្រាស់សេវាកម្ម AI ឬការសហការជាមួយដៃគូខាងក្រៅ។ លើសពីនេះ វាក៏ជួយណែនាំអ្នកសិក្សាអំពីរបៀបចាប់ផ្តើមជាមួយនឹងគម្រោងសាកល្បង (Pilot Projects) និងការពង្រីកវិសាលភាពនៃការប្រើប្រាស់តាមប្រព័ន្ធរចនាសម្ព័ន្ធត្រឹមត្រូវ។
មេរៀននេះមានតម្លៃបំផុតសម្រាប់ម្ចាស់អាជីវកម្មដែលចង់បញ្ឈប់ការសាកល្បងបែបស្មានៗ (trial and error), ចង់ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពលើការចំណាយ, កាត់បន្ថយហានិភ័យ និងទទួលបានផលចំណេញត្រឡប់មកវិញយ៉ាងច្បាស់លាស់ពីការវិនិយោគលើ AI របស់ពួកគេ។
ការយល់ដឹងអំពីហានិភ័យនៃ AI និងការពិចារណាផ្នែកសីលធម៌ ព្រមទាំងការបង្កើតគ្រោងការណ៍គោលនយោបាយ AI ដែលមានរចនាសម្ព័ន្ធសម្រាប់សហគ្រាស MSMEs។
លទ្ធផលសិក្សាជាក់ស្តែង
• ស្វែងយល់អំពីគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងការអនុវត្តការគ្រប់គ្រងទិន្នន័យឱ្យស្របតាមបទប្បញ្ញត្តិ
• រៀនពីរបៀបធ្វើការជាមួយ AI ឱ្យមានប្រសិទ្ធភាព ស្ថិតក្រោមក្របខណ្ឌច្បាប់ និងសីលធម៌
• ការព្រាងគោលនយោបាយមូលដ្ឋានសម្រាប់ការប្រើប្រាស់ AI និងវិធានការឯកជនភាព
• ការវាយតម្លៃហានិភ័យនៃគម្រោង ដោយប្រើប្ញ្ហា Risk Scorecard
ឯកសារ មេរៀន
• តារាងពិន្ទុហានិភ័យគម្រោង AI
• គំរូគោលនយោបាយឯកជនភាព និងការប្រើប្រាស់ទិន្នន័យ
ការប្រើប្រាស់ AI ឱ្យមានប្រសិទ្ធភាពតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ប្រសិនបើខ្វះការប្រុងប្រយ័ត្នឱ្យបានត្រឹមត្រូវ អាជីវកម្មអាចនឹងប្រឈមមុខនឹងហានិភ័យទាក់ទងនឹងទិន្នន័យ ទំនុកចិត្ត និងផលប៉ះពាល់ដល់អ្នកប្រើប្រាស់។ មេរៀននេះជួយឱ្យសហគ្រិនយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃ AI ប្រកបដោយការទទួលខុសត្រូវ រួមមាន៖ យុត្តិធម៌, តម្លាភាព, គណនេយ្យភាព, ឯកជនភាព និងការត្រួតពិនិត្យដោយមនុស្ស។
ខ្លឹមសារមេរៀនក៏នឹងលើកយកមកសិក្សាផងដែរ នូវហានិភ័យក្នុងពិភពជាក់ស្តែងដូចជា ភាពលម្អៀងនៃអាល់ហ្គូរីត (Algorithmic bias), បញ្ហាកម្រិតគុណភាពទិន្នន័យ, សមត្ថភាពក្នុងការបកស្រាយលទ្ធផល និងការប្រើប្រាស់ AI ខុសគោលដៅ។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកសិក្សានឹងត្រូវបានណែនាំអំពីវិធីសាស្ត្រងាយៗក្នុងការបង្កើតក្របខណ្ឌអភិបាលកិច្ច AI ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណុចនេះនឹងអនុញ្ញាតឱ្យពួកគេប្រើប្រាស់ AI ដោយក្តីទុកចិត្តកាន់តែខ្លាំង បង្កើនទំនុកចិត្តពីអតិថិជន និងកាត់បន្ថយលទ្ធភាពនៃហានិភ័យនានាដែលខិតជិតមកដល់។
យល់ដឹងអំពីដំណើរការគ្រប់គ្រងទិន្នន័យ និងអភិបាលកិច្ចទិន្នន័យ ព្រមទាំងបង្កើនការយល់ដឹងអំពីវិធីប្រើប្រាស់ AI នៅក្នុងក្របខណ្ឌច្បាប់។
លទ្ធផលសិក្សាជាក់ស្តែង
• ការរៀបចំផែនការបង្កើនជំនាញបុគ្គលិក ដើម្បីឲ្យអាចធ្វើការជាមួយ AI បានយ៉ាងមានប្រសិទ្ធភាព
• ការរចនាយុទ្ធសាស្ត្រសម្របសម្រួលការផ្លាស់ប្តូរ ដើម្បីគាំទ្រការបញ្ចូល AI ក្នុងប្រតិបត្តិការអាជីវកម្មយ៉ាងមានប្រសិទ្ធភាព
មេរៀននេះផ្តោតសំខាន់លើការដាក់ឱ្យប្រើប្រាស់ AI នៅក្នុងអាជីវកម្មជាក់ស្តែង។ អ្នកសិក្សានឹងទទួលបានការយល់ដឹងអំពីមូលដ្ឋានគ្រឹះចាំបាច់នានា រួមទាំងការពិចារណាលើផ្នែកច្បាប់ និងបទប្បញ្ញត្តិដូចជា ច្បាប់ការពារទិន្នន័យបុគ្គល (PDPA) និងការអនុលោមតាមច្បាប់កម្មសិទ្ធិបញ្ញា (Copyright)។ វាក៏គ្របដណ្តប់ផងដែរលើការគ្រប់គ្រងក្រុមការងារ និងយុទ្ធសាស្ត្រទំនាក់ទំនង ដើម្បីឱ្យបុគ្គលិកអាចធ្វើការជាមួយ AI បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងការសម្របសម្រួលតួនាទី និងការអភិវឌ្ឍជំនាញក្នុងយុគសម័យ AI។
លើសពីនេះ អ្នកសិក្សានឹងបានស្វែងយល់ពីរបៀបវាស់វែងផលចំណេញលើការវិនិយោគ (ROI) ពីការប្រើប្រាស់ AI ជាប្រព័ន្ធ ដើម្បីវាយតម្លៃដែលទទួលបាន និងយកការយល់ដឹងទាំងនោះទៅអនុវត្តឱ្យសម្រេចបាននូវលទ្ធផលអាជីវកម្មពិតប្រាកដ។ មេរៀននេះក៏ផ្តល់នូវការណែនាំបន្ថែម អំពីការកសាងវប្បធម៌អង្គភាពដែលត្រៀមលក្ខណៈជាស្រេចសម្រាប់ AI និងការរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។ វាត្រូវបានរចនាឡើងសម្រាប់អ្នកដែលចង់បោះជំហានពីការសាកល្បងប្រើប្រាស់ AI ទៅកាន់ការដាក់ឱ្យដំណើរការក្នុងប្រតិបត្តិការអាជីវកម្មពិតប្រាកដ ប្រកបដោយសុវត្ថិភាព តម្លាភាព និងនិរន្តរភាព។
វគ្គសិក្សានេះត្រូវបានរៀបចំសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកដែលមានចំណាប់អារម្មណ៍ដើម្បីអាចសិក្សាបានយ៉ាងងាយស្រួលគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈមេរៀនអនឡាញដោយខ្លួនឯង។ វាត្រូវបានបែងចែកជា 4 ម៉ូឌុលខ្លីៗហើយ មេរៀននីមួយៗចំណាយពេលប្រហែល 40 នាទីរួមទាំងការវាយតម្លៃមុនវគ្គសិក្សា និងក្រោយវគ្គសិក្សា។ សិក្ខាកាម នឹងទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់នៅពេលបញ្ចប់ការសិក្សាពេញលេញ។
ការសិក្សាអនឡាញដោយខ្លួនឯង
4 ម៉ូឌុល
ម៉ូឌុលទី 1: 19.42 នាទី
ម៉ូឌុលទី 2: 23.47 នាទី
ម៉ូឌុលទី 3: 31.58 នាទី
ម៉ូឌុលទី 4: 19.41 នាទី
ប្រហែល 2 ម៉ោង
អ្នកសិក្សាត្រូវបំពេញតេស្តសាកល្បងមុនសិក្សា (pre-test) បន្ទាប់មកមើលវីដេអូម៉ូឌុលទាំង 4 រួចត្រូវបំពេញតេស្តសាកល្បងក្រោយសិក្សាមួយទៀត (post-test) និងដាក់អ៊ីមែលរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជប់វគ្គសិក្សា។ មេរៀនទាំងអស់ត្រូវសិក្សាតាមលំដាប់លំដោយ ។ អ្នកសិក្សាត្រូវបញ្ចប់មេរៀននីមួយៗ និងការវាយតម្លៃរបស់វាជាមុនសិន មុននឹងអាចបន្តទៅមេរៀនបន្ទាប់បាន។
ស្តាប់បទពិសោធន៍ពីសហគ្រិនក្នុងកម្មវិធីរបស់យើង ដែលចែករំលែកអំពីរបៀបដែល AI បានផ្លាស់ប្តូររបៀបធ្វើការងារ និងបង្កើតទស្សនៈអាជីវកម្មថ្មីៗរបស់ពួកគេ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនពីវិស័យអាជីវកម្មផ្សេងៗទូទាំងតំបន់។
Supported by:
ASEAN Foundation under the AI Opportunity Fund: Asia Pacific, in collaboration with AVPN, Google.org, and ADB
Operated by:
Kenan Foundation Asia (Bangkok and Hanoi offices), along with local partners in Cambodia.