
ការប្រើប្រាស់ AI ដោយមានប្រសិទ្ធភាពតែមួយមុខមិនគ្រប់គ្រាន់ទេ។ បើគ្មានការប្រុងប្រយ័ត្នត្រឹមត្រូវ អាជីវកម្មអាចប្រឈមមុខនឹងហានិភ័យទាក់ទងនឹងទិន្នន័យ ការជឿទុកចិត្ត និងផលប៉ះពាល់ដល់អ្នកប្រើប្រាស់។
ម៉ូឌុលនេះជួយសហគ្រិនឲ្យយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃ AI ប្រកបដោយការទទួលខុសត្រូវ រួមមាន ភាពយុត្តិធម៌ តម្លាភាព ការទទួលខុសត្រូវ ការពារឯកជនភាព និងការត្រួតពិនិត្យដោយមនុស្ស ។
វាក៏ស្វែងយល់អំពីហានិភ័យក្នុងពិភពពិត ដូចជា ភាពលំអៀងនៃអាល់ហ្គរីត (algorithmic bias) បញ្ហាគុណភាពទិន្នន័យ ការពន្យល់លទ្ធផល AI និងការប្រើប្រាស់ AI លើសពីគោលបំណងដែលបានកំណត់។
សំខាន់បំផុត អ្នកសិក្សានឹងបានស្គាល់វិធីសាមញ្ញក្នុងការបង្កើតគ្រោងការណ៍អភិបាលកិច្ច AI សមស្របសម្រាប់អាជីវកម្មរបស់ខ្លួន។ វាជួយឲ្យការប្រើ AI ដោយមានទំនុកចិត្តខ្ពស់ បង្កើនការជឿទុកចិត្តពីអតិថិជន និងកាត់បន្ថយហានិភ័យនាពេលអនាគត។
លទ្ធផលការសិក្សាជាក់ស្តែង
- យល់ដឹងអំពីគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងការគ្រប់គ្រងទិន្នន័យដែលអនុលោមតាមបទប្បញ្ញត្តិ
- រៀនពីរបៀបធ្វើការជាមួយ AI ក្នុងក្របខណ្ឌច្បាប់ និងសីលធម៌
- បង្កើតគោលនយោបាយប្រើប្រាស់ AI និងឯកជនភាពជាមូលដ្ឋាន
- វាយតម្លៃហានិភ័យគម្រោងដោយប្រើ Risk Scorecard
សម្ភារៈវគ្គសិក្សា
កាតពិន្ទុហានិភ័យគម្រោង AI
គំរូគោលនយោបាយឯកជនភាព និងការប្រើប្រាស់ទិន្នន័យទូទៅ