មេរៀន

កម្មវិធីនេះត្រូវបានរៀបចំសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកសិក្សាដែលមានចំណាប់អារម្មណ៍ ដើម្បីអាចសិក្សាបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈមេរៀនអនឡាញដែលអាចរៀនដោយខ្លួនឯង (self-paced)។
វគ្គសិក្សានេះត្រូវបានបែងចែកជា 4 ម៉ូឌុលខ្លីៗ និងច្បាស់លាស់ ដែលម៉ូឌុលនីមួយៗចំណាយពេលប្រហែល 40 នាទីក្នុងការបញ្ចប់ ហើយមានការវាយតម្លៃមុនវគ្គ និងក្រោយវគ្គ ព្រមទាំងវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា បន្ទាប់ពីបញ្ចប់កម្មវិធីទាំងមូលដោយជោគជ័យ។

ទម្រង់នៃការរៀន:

ការសិក្សាអនឡាញដោយខ្លួនឯង

ចំនួនមេរៀន:

4 ម៉ូឌុល

រយៈពេលសរុប:

ម៉ូឌុលទី 1: 19.42 នាទី
ម៉ូឌុលទី 2: 23.47 នាទី
ម៉ូឌុលទី 3: 31.58 នាទី
ម៉ូឌុលទី 4: 19.41 នាទី

ប្រហែល 2 ម៉ោង

ដំណើរការនៃការរៀន:

អ្នកសិក្សាត្រូវបំពេញតេស្តមុន (pre-test) មើលវីដេអូម៉ូឌុលទាំង 4 បំពេញតេស្តក្រោយ (post-test) និងដាក់អ៊ីមែលរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ ម៉ូឌុលទាំងអស់ត្រូវសិក្សាតាមលំដាប់លំដោយ។ អ្នកសិក្សាត្រូវបញ្ចប់ម៉ូឌុលនីមួយៗ និងការវាយតម្លៃរបស់វាជាមុនសិន មុននឹងអាចបន្តទៅម៉ូឌុលបន្ទាប់បាន។

ម៉ូឌុលទី 1៖ ការប្រើប្រាស់ បច្ចេកវិទ្យា AI៖ វិធីសាស្ត្រឆ្លាតវៃ និងសាមញ្ញ ដើម្បីពង្រីកអាជីវកម្មរបស់អ្នក

ម៉ូឌុលនេះគឺជាចំណុចចាប់ផ្តើមសម្រាប់អ្នកណាក៏ដោយដែលចង់យល់ដឹងអំពី AI ក្នុងរបៀបសាមញ្ញ និងងាយស្រួលប្រើប្រាស់ ដោយចាប់ផ្តើមពីមូលដ្ឋានគ្រឹះនៃ AI ថាវាជាអ្វី។

ម៉ូឌុលទី 2៖ ដំណើរការចាប់យកបច្ចេកវិទ្យា AI — ជំហានសម្រាប់ម្ចាស់អាជីវកម្ម

បន្ទាប់ពីអ្នកសិក្សាបានយល់ដឹងពីមូលដ្ឋានគ្រឹះរួចហើយ ម៉ូឌុលនេះនឹងនាំពួកគេទៅកាន់ជំហានសំខាន់បន្ទាប់៖ បម្លែង AI ពីគំនិតដែលគួរឲ្យចាប់អារម្មណ៍ ទៅជាផែនទីអនុវត្តជាក់ស្តែងសម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្មពិត។

ម៉ូឌុលទី 3៖ ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ — គោលការណ៍សីលធម៌ និងអភិបាលកិច្ច

ម៉ូឌុលនេះជួយសហគ្រិនឲ្យយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃ AI ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងជំរុញឲ្យពួកគេអាចស្គាល់ និងពិចារណាអំពីហានិភ័យជាក់ស្តែងដែលអាចកើតឡើងក្នុងពិភពពិត។

ម៉ូឌុលទី 4៖ ចំណុចសំខាន់ៗ និងគ្រោងការណ៍សម្រាប់ការដាក់ឲ្យប្រើប្រាស់ AI ប្រកបដោយជោគជ័យ

អភិវឌ្ឍផែនការបង្កើនជំនាញបុគ្គលិក និងយុទ្ធសាស្រ្តគ្រប់គ្រងការផ្លាស់ប្តូរ ដើម្បីអាចបញ្ចូល AI ទៅក្នុងប្រតិបត្តិការអាជីវកម្មបានប្រកបដោយប្រសិទ្ធភាព។